ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលម៉ាក់ស៊ីម៉ា ត្រូវបានជ្រើសរើសដោយម្ចាស់ហ៊ុន និងមានអ្នកតំណាងបួនប្រភេទ ។ ប្រភេទទីមួយ ពាក់ព័ន្ធនឹងបុគ្គលដែលត្រូវបានជ្រើសរើសពីម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ។ ប្រភេទទីពីរពាក់ព័ន្ធនឹងបុគ្គលដែលត្រូវបានជ្រើសរើសពីការគ្រប់គ្រងក្រុមហ៊ុន ដែលអាចទាំង នាយកប្រតិបត្តិ និង CFO ដែលធ្វើការអោយក្រុមហ៊ុនប្រចាំថ្ងៃ ។​ អ្នកតំណាងប្រភេទទីបី​ ត្រូវបាន ជ្រើសរើសពីបុគ្គលិកម៉ាក់ស៊ីម៉ា អាចជាអ្នកគ្រប់គ្រង ឬអ្នកផ្សេងទៀតដែលត្រូវបានជ្រើសរើស ដោយបុគ្គលិកទាំងអស់ ។ អ្នកតំណាងប្រភេទផ្សេងទៀត ត្រូវបានជ្រើសរើសខាងក្រៅ និងត្រូវបានចាត់ទុកថាមានភាពឯករាជ្យពីក្រុមហ៊ុន ។ 

តួនាទីរបស់ក្រុមប្រឹក្សាភិបាល គឺត្រួតពិនិត្យអ្នកគ្រប់គ្រងក្រុមហ៊ុន​ ដោយដើរតួជាអ្នកតស៊ូមតិសម្រាប់ អ្នកពាក់ព័ន្ធ ។ ខ្លឹមសារសំខាន់ ក្រុមប្រឹក្សាភិបាល​​ព្យាយាមធ្វើអោយប្រាកដថាផលប្រយោជន៏ របស់ម្ចាស់ហ៊ុនត្រូវបានបម្រើយ៉ាងល្អ ។

ក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន

លោក អន​ ប៊ុនហាក់

ក្រុមប្រឹក្សាភិបាល

លោក អន​ ប៊ុនហាក់ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលនៅម៉ាក់ស៊ីម៉ា គឺជាសមាជិកស្ថាបនិក នៅម៉ាក់ស៊ីម៉ា​។ លោកត្រូវបានតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាលនៃម៉ាក់ស៊ីម៉ា នៅចុងឆ្នាំ ២០១១ ។ មុនពេលដែលធ្វើការនៅម៉ាក់ស៊ីម៉ា លោកបណ្ឌិត ប៊ុនហាក់ បានបម្រើការជាប្រធានហិរញ្ញវត្ថុនៅធនាគារពាណិជ្ជកម្មប៉ាស៊ីហ្វិក (១៩៩៥​​- ២០០០) ។ លោកបណ្ឌិត​ ប៊ុនហាក់ ទទួលបានសញ្ញាបត្របណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (DBA) ផ្នែកគ្រប់គ្រង នៅសាកលវិទ្យាល័យ ព្រីស្តុនសហរដ្ឋអាមេរិច ក្នុងឆ្នាំ ២០០៩។ លោកទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យន័រតុន ប្រទេសកម្ពុជា និងសាកលវិទ្យាល័យ ​Ateneo De Zambuaga ប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០០៣ ។ នៅឆ្នាំ ១៩៩៥ លោកបណ្ឌិត ប៊ុនហាក់ បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យពាណិជ្ជកម្មកម្ពុជា និងទទួលបានបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ។​ចិត្ត ។

លោក ជេត ច័ន្ទប្រសើរ

ក្រុមប្រឹក្សាភិបាល

លោក ជេត ច័ន្ទប្រសើរ បានចូលរួមជាមួយក្រុមប្រឹក្សាភិបាល​របស់ម៉ាក់ស៊ីម៉ា នៅខែ​ធ្នូ ឆ្នាំ ២០០០ ។ បច្ចុប្បន្ន លោក​ ប្រសើរ កំពុងបម្រើការជាសមាជិកគណៈកម្មាធិការ ហានិភ័យនៃក្រុមប្រឹក្សាភិបាលម៉ាក់ស៊ីម៉ា ។​ លោក ប្រសើរ បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកច្បាប់ នៅសាកលវិទ្យាល័យបៀលប្រាយ​ នៅឆ្នាំ ២០១០។ លោកបានបញ្ចប់ថ្នាក់មហាវិទ្យាល័យ ពាណិជ្ជកម្មកម្ពុជា និងទទួលបានពរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្មនៅឆ្នាំ ១៩៩៥ ។

លោក ប៉ា ប៉ុណ្ណរិទ្ធី

ក្រុមប្រឹក្សាភិបាល

លោក ប៉ា ប៉ុណ្ណរិទ្ធី គឺជាក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៅម៉ាក់ស៊ីម៉ា ។ គាត់បានចូលរួមជាមួយម៉ាក់ស៊ីម៉ា នៅខែធ្នូ ឆ្នាំ ២០០០ ។ មុននេះ លោក ជាជំនួយការ គណនេយ្យនៅ LWS (1998 – 2000) ជាប្រធានផ្នែកគណនេយ្យ នៅធនាគារ ពាណិជ្ជប៉ាស៊ីហ្វិក (១៩៩៥​ – ១៩៩៨) និងជាអនុប្រធានការិយាល័យឥណទានធនាគារជាតិនៃកម្ពុជានៅខេត្តកំពត (១៩៨០ – ១៩៩៥) ។​ លោក រិទ្ធី បានបញ្ចប់បរិញ្ញាបត្រ ផ្នែកគណនេយ្យហិរញ្ញវត្ថុ និងធនាគារនៃកម្ពុជា និងទទួលបានបរិញ្ញាបត្រគ្រប់គ្រង

ពាណិជ្ជកម្មនៅឆ្នាំ ១៩៨៦ ។ លោក រិទ្ធី អាចប្រើប្រាស់ភាសាអង់គ្លេស និងខ្មែរបានយ៉ាងល្អ ។

លោក រិទ្ធី ជាមនុស្សមានបេះដូងដឹកនាំក្រុមរបស់លោក ដោយក្តីស្រលាញ់ តម្លាភាព និងភាពមឺងម៉ាត់ នៅពេលដែលត្រូវការ ។

លោក TAEJUN SHIN

ក្រុមប្រឹក្សាភិបាល

លោក TAEJUN SHIN  គឺ ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gojo & Company, Inc. ដែលជាភាគទុនិកភាគច្រើនរបស់ម៉ាក់ស៊ីម៉ា ។ បន្ទាប់ពីបញ្ចប់ ការសិក្សាពីសាកលវិទ្យាល័យកូរ៉េ និងសាលាហិរញ្ញវត្ថុ Waseda លោក  Taejun បានចាប់ផ្តើមអាជីពរបស់លោកនៅ  Morgan Stanley ហើយបន្ទាប់មកធ្វើការនៅ Unison Capital ។​ ក្នុងកំឡុងពេលធ្វើការនៅក្នុងឧស្សហកម្មហិរញ្ញវត្ថុ លោក Taejun បានបង្កើតអង្គការ Living in Peace ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយនៅឆ្នាំ ២០០៧ និងបានបង្កើតមូលនិធិវិនិយោគមីក្រូហិរញ្ញវត្ថុដំបូងគេ នៅក្នុងប្រវត្តិសាស្ត្រវិនិយោគរបស់ប្រទេសជប៉ុនក្នុង ឆ្នាំ ២០០៩ ។ លោក Taejun បានបង្កើតក្រុមហ៊ុន ​Gojo នៅក្នុងឆ្នាំ ២០១៤​ ហើយបានដឹកនាំការរីកចម្រើនរបស់ ក្រុមហ៊ុន រហូតមកដល់បច្ចុប្បន្នជានាយកប្រតិបត្តិ ។ លោកគឺជា ​Global Shapers នៃវេទិការសេដ្ឋកិច្ចពិភពលោក និងជាសមាជិកស្ថាបនិកក្មេងជាងគេរបស់ Endeavour Japan ។​ ទស្សានាវដ្តីហាវឺដពាណិជ្ជកម្មជប៉ុន បោះពុម្ភផ្សាយ បានជ្រើសរើសលោកជានាយកប្រតិបត្តិល្អបំផុតទាំង ២០​ ដែលមានអាយុក្រោម ៤០ឆ្នាំ ។ លោកគឺជាអ្នកនិពន្ធសៀវភៅចំនួន ៩ក្បាល ដែលជាអ្នកបញ្ចប់ការរត់ម៉ារ៉ាតុងចម្ងាយ ១៦៤៨ គីឡូម៉ែត និងជាអ្នកការ៉ាតេដូ ខ្សែក្រវ៉ាត់ខ្មៅ ។ លោក Taejun ស្ទាត់ជំនាញភាសាជប៉ុន កូរ៉េ និងភាសាអង់គ្លេស ។

លោក SANJAY GANDHI

ក្រុមប្រឹក្សាភិបាល

លោក SANJAY GANDHI គឺជា CPA មកពីប្រទេសឥណ្ឌា ។ លោកបានចាប់ផ្តើមអាជីពរបស់លោក នៅឆ្នាំ ១៩៩១ ជាមួយ AF Ferguson ដែលជាក្រុមហ៊ុនសវនកម្មចំណាស់ជាងគេមួយនៅក្នុងប្រទេសឥណ្ឌា (ដៃគូររបស់ Deloitte ឥណ្ឌា)។ បន្ទាប់មកលោកបានដឹកនាំក្រុមធនាគារសាជីវកម្ម នៃក្រុមហ៊ុនហិរញ្ញវត្ថុធំបំផុតមួយនៅប្រទេសឥណ្ឌា អស់រយៈពេល ៨ឆ្នាំ ។ ចាប់ពីឆ្នាំ ២០០៣តទៅ លោកបានធ្វើការផ្តាច់មុខក្នុងវិស័យមីក្រូហិរញ្ញវត្ថុដោយទទួលបានជំនាញ លើគ្រប់វិស័យនៃប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ ។ លោកបានអនុវត្តការវាយតម្លៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជិត ១៥០ នៅ២៥ ប្រទេសនៅអាស៊ី អាហ្រិ្វក និងអឺរ៉ុបខាងកើត ដែលភាគច្រើនសម្រាប់ការវាយតម្លៃរបស់ Planet និង M-CRIL ។ នៅ M-CRIL លោកបានដឹកនាំក្រុមផ្តល់ចំណាត់ថ្នាក់ជានាយក (ការវាយតម្លៃ) ។ គាត់បានបណ្តុះបណ្តាលនិងណែនាំ អ្នកវិភាគឥទាន និងការវាយតម្លៃជាច្រើននៅក្នុងផ្នែកផ្សេងៗនៃពិភពលោក ។ លោកក៏បានរៀបចំសិក្ខាសាលា បណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហានិភ័យ ដល់បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាជាច្រើនផងដែរ ។ នៅឆ្នាំ ២០១៣ លោក​ Gandhi គឺជានាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា​ ។ បទពិសោធន៏រួម ២៤ឆ្នាំ ក្នុងការធ្វើសវនកម្មធនាគារសាជីវកម្ម និងធ្វើការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានជួយអោយលោក Gandhi មានភាពស្ទាត់ជំនាញនៅក្នុងវិស័យនេះ ។ លោក Gandhi គឺជា​សហស្ថាបនិកនៃក្រុមហ៊ុន Gojo និងខូអិលធីឌី និងដឹកនាំការផ្គត់ផ្គង់ នូវកិច្ចខិតខំប្រឹងប្រែងដោយភាពក្លាហាន និងគំនិងផ្តួចផ្តើមកែលម្អប្រតិបត្តិការសម្រាប់ គ្រឹហស្ថានមីក្រូហិរញ្ញវត្ថុដែលជាដៃគូរ ។

លោកបណ្ឌិត យាន ឬទ្ធី

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោកបណ្ឌិត យាន ឬទ្ធី សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យបានចូលរួមជាមួយ ក្រុមប្រឹក្សាភិបាល​របស់ម៉ាក់ស៊ីម៉ា ក្នុងខែមេសា ឆ្នាំ ២០១២ ហើយបច្ចុប្បន្នកំពុងបម្រើការជាប្រធានគណៈកម្មាការហានិភ័យនៃម៉ាក់ស៊ីម៉ា ។ លោកបណ្ឌិត ឬទ្ធី បានបម្រើការ ជាគណនេយ្យករជាន់ខ្ពស់នៅក្រុមហ៊ុន Shell កម្ពុជា នៅឆ្នាំ ១៩៩៣ – ២០០២ ។ លោកបានបម្រើការជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុប្រចាំប្រទេសរបស់ Dufry Cambodia Ltd,. (2002 – បច្ចុប្បន្ន) ។ លោកគឺជាសមាជិកម៉ាក់ស៊ីម៉ា និងជាសមាជិកនៃវិទ្យាស្ថាន គណនេយ្យករអូស្ត្រាលី ប្រទេសអូស្ត្រាលី ។ គាត់ក៏ជាសមាជិកសម្ព័ន្ធរបស់ KIACPAA ផងដែរ ។ ចាប់ពីឆ្នាំ ២០០៣ រហូតមកដល់បច្ចុប្បន្ន លោកបានធ្វើជាគ្រូបង្រៀនក្រៅម៉ោងនៅសាកលវិទ្យាល័យបៀលប្រាយ និងសាកលវិទ្យាល័យវ៉េស្ទើន ។ លោកបណ្ឌិត ឬទ្ធី បានទទួលសញ្ញាបត្របណ្ឌិតផ្នែកទីផ្សារ ពីសាកលវិទ្យាល័យ Preston សហរដ្ឋអាមេរិចក្នុងឆ្នាំ ២០០៧​ និងសញ្ញាបត្របណ្ឌិតរបស់លោក ពីសាកលវិទ្យាល័យអឺរ៉ុបប្រទេសស្វីស ក្នុងឆ្នាំ ២០១៣​ ។ នៅឆ្នាំ ២០០៥ លោកទទួលបានសញ្ញាបត្រអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មហិរញ្ញវត្ថុ និង គណនេយ្យពីពីសាកលវិទ្យាល័យ Preston សហរដ្ឋអាមេរិច ។ នៅឆ្នាំ ១៩៩៨ លោកបានបញ្ជប់ការសិក្សាពី សាកលវិទ្យាល័យអៀឡង់ ហើយទទួលបានបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មហិរញ្ញវត្ថុ និងធនាគារ ។

លោកបណ្ឌិត អៅ វេង

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោកបណ្ឌិត អៅ វេង ជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យបានចូលរួមជាមួយក្រុម ប្រឹក្សាភិបាលម៉ាក់ស៊ីម៉ា ក្នុងខែកញ្ញា ឆ្នាំ ២០១៣ ហើយបច្ចុប្បន្នកំពុងបម្រើការជា ប្រធានគណៈកម្មាធិការសវនកម្មនៃម៉ាក់ស៊ីម៉ា ។ លោកបណ្ឌិត វេង បានបម្រើការជា សាកលវិទ្យាធិការង នៅសាកលវិទ្យាល័យវ៉េស្ទើនកម្ពុជា​ពីឆ្នាំ ២០០៦ ដល់ ២០១២ ។ លោកបានបម្រើការជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្តនីតិសាស្ត្រ និង វិទ្យាស្ថានសេដ្ឋកិច្ចវិទ្យា និង​សាកលវិទ្យាល័យវ៉េស្ទើន តាំងពីឆ្នាំ ២០១០ ។ លោកបណ្ឌិត វេង បានទទួលសញ្ញាបត្របណ្ឌិតទស្សនៈវិជ្ជាពីការគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យវ៉េស្ទើន​ ប្រទេសកម្ពុជា​ក្នុងឆ្នាំ២០១០ ។ នៅឆ្នាំ ២០០២​ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យ​ Ateneo De Zamboangan ។ នៅឆ្នាំ ១៩៩៩ លោកបាន បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងផ្នែកធនាគារពីវិទ្យាស្ថានសិក្សាផ្នែកធនាគារនៃធនាគារជាតិនៃកម្ពុជា ។ នៅឆ្នាំ ១៩៩៦ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តគណិតវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជា ដោយជោគជ័យ ។

លោកស្រី PRAACHI GANDHI

ក្រុមប្រឹក្សាភិបាល

លោកស្រី PRAACHI GANDHI គឺជាអ្នកជំនាញសង្គមវិទ្យា អតីតសាស្ត្រាចារ្យ និងគ្រូបណ្តុះបណ្តាលជំនាញទន់ មកពីសាលាសេដ្ឋកិច្ច Delhi សាកលវិទ្យាល័យ Delhi ប្រទេសឯណ្ឌា ។ លោកស្រីក៏ជា “សវនករខាងក្រៅវិញ្ញាបនប័ត្រ​ CERISE” ដែលធ្វើការក្នុងវិស័យគ្រប់គ្រងការអនុវត្តសង្គម (SPM) និងគោលការន៏ការពារ អតិថិជន(CPP) នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ(MFI) នៅជុំវិញពិភពលោក ។ ក្នុងនាមជាអ្នកសង្គមវិទ្យា និងស្ត្រីម្នាក់ដែលធ្វើការនៅកម្រិតមូលដ្ឋានអស់រយៈពេល ជាច្រើនឆ្នាំមកហើយ លោកស្រី PRAACHI យល់ច្បាស់អំពីតម្រូវការរបស់អតិថិជនមីក្រូហិរញ្ញវត្ថុជាពិសេសស្រ្តី ដើម្បីរក្សាការគោរពសេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់អតិថិជន តាមរយៈទំនាក់ទំនងប្រាកដដោយតម្លាភាព ទំនុកចិត្ត និងការទទួលខុសត្រូវ ។ លោកស្រី  PRAACHI ជាអ្នកជំនាញស្រាវជ្រាវជាមួយអង្គការក្រៅរដ្ឋាភិបាល ជាច្រើន ហើយបានធ្វើការលើគម្រោងអន្តរជាតិផ្សេងៗ ដែលមានសាកលវិទ្យាល័យ John’s Hopkins USA មូលនិធិ MacArthur និងផ្សេងៗទៀត ។ អ្នកស្រីបានបោះពុម្ភផ្សាយការងារពីគម្រោងទាំងនេះ ។ លោកស្រី PRAACHI ជាមនុស្សចូលចិត្តប្រាស្រ័យទាក់ទងអ្នកដទៃ ហើយមានសមត្ថភាពពិសេសក្នុងការភ្ជាប់ទំនាក់ទំនងយ៉ាងរលូនជាមួយ មនុស្សគ្រប់ស្រទាប់វណ្ណៈ និងគ្រប់អាយុ ។ នៅ Gojo លោកស្រី ​PRAACHI ដឹកនាំការគ្រប់គ្រង ការអនុវត្តសង្គម ដោយប្រើបទពិសោធន៏របស់លោកស្រី ដើម្បីធ្វើអោយប្រាកដថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាដៃគូររបស់ Gojo បំពេញនូវទំនួលខុសត្រូវសង្គមរបស់ពួកគេ ។ ដោយការណែនាំរបស់លោកស្រី និងការគាំទ្រឥតឈប់ឈរដែល ម៉ាក់ស៊ីម៉ា ទទួលបាន វិញ្ញាណបនប័ត្រការពារអតិថិជនពី Smart Campaign នៅឆ្នាំ ២០១៩ ។ ម៉ាក់ស៊ីម៉ា មានមោទនភាពដែលមានលោកស្រីនៅក្នុងក្រុមប្រឹក្សាភិបាលក្នុងនាមជា “ប្រធាន SPM ដែលជាស្ត្រី” ។ តាមរយៈលោកស្រី PRAACHI ដែលស្រលាញ់ និងគោរពចំពោះមនុស្សជាតិ និងភពផែនដី ការសើចនិងតន្ត្រី មានអំណាចអាចធ្វើអោយ​ ពិភពលោកកាន់តែប្រសើរឡើង ។