ថ្នាក់ដឹកនាំរបស់ម៉ាក់ស៊ីម៉ា ទទួលខុសត្រូវដោយផ្ទាល់ចំពោះប្រតិបត្តិការប្រចាំថ្ងៃ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន ។
ថ្នាក់ដឹកនាំជាន់ខ្ពស់

លោក ប៉ា ប៉ុណ្ណរិទ្ធី
នាយកប្រតិបត្តិ
លោក ប៉ា ប៉ុណ្ណរិទ្ធី ជានាយកប្រតិបត្តិនៅម៉ាក់ស៊ីម៉ា ។ លោកបានចូលរួមជាមួយ ម៉ាក់ស៊ីម៉ា នៅខែធ្នូ ឆ្នាំ២០០០ ។ មុននេះ លោកជាជំនួយការគណនេយ្យ និងរដ្ឋបាលនៅ LWS (១៩៩8 – 2000) ប្រធានផ្នែកគណនេយ្យនៅធនាគារពាណិជ្ជប៉ាស៊ីហ្វិក (១៩៩៥ – ១៩៩៨) អនុប្រធានការិយាល័យឥណទានធនាគារជាតិនៃកម្ពុជានៅខេត្តកំពត (១៩៨០ – ១៩៩៥) ។ លោក រិទ្ធី បានបញ្ចប់បរិញ្ញាបត្រគណនេយ្យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា និងទទួលបានបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មនៅឆ្នាំ ១៩៨៦ ។ លោក រិទ្ធី ពូកែនិយាយភាសាអង់គ្លេស និងភាសាខ្មែរ ។ លោក រិទ្ធី ប្រៀបបាននឹងឥស្សរជន ចំពោះបុគ្គលិកជាច្រើននៅ ម៉ាក់ស៊ីម៉ា ។

លោកស្រី ស្រេង ស៊ីវឆេង
ប្រធានផ្នែកហិរញ្ញវត្ថុ
លោកស្រី ស្រេង ស៊ីវឆេង គឺជាប្រធានផ្នែកហិរញ្ញវត្ថុនៅម៉ាក់ស៊ីម៉ា ។ លោកស្រីធ្វើការ ជាមួយម៉ាក់ស៊ីម៉ា ចាប់តាំងពីការបង្កើតក្រុមហ៊ុននៅឆ្នាំ ២០០០ ។ មុនចូល ម៉ាក់ស៊ីម៉ា ពីឆ្នាំ ១៩៩៥ ដល់ ២០០០ លោកស្រីបានធ្វើការជាប្រធានផ្នែកប្រាក់បញ្ញើរ នៅធនាគារពាណិជ្ជកម្មប៉ាស៊ីហ្វិក ។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក គ្រប់គ្រងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ ក្នុងខែកញ្ញា ឆ្នាំ ២០១៦ ។ លោកស្រី ស៊ីវឆេង ទទួលបានបរិញ្ញាបត្រ គ្រប់គ្រប់ពាណិជ្ជកម្មឯកទេសគ្រប់គ្រង នៅវិទ្យាស្ថានជាតិគ្រប់គ្រងកម្ពុជា នៅឆ្នាំ ២០០១ ។ លោកស្រី ស៊ីវឆេង អាចសន្ទនាបានយ៉ាងល្អនូវភាសាអង់គ្លេស ថៃ និងខ្មែរ ។ លោកស្រី ស៊ីវឆេង យកចិត្តទុកដាក់ ចំពោះបុគ្គលិកទាំងអស់ ។
ថ្នាក់ដឹកនាំជាន់កណ្តាល

អ្នកស្រី ឡាយ ស៊ីនាថ
ជាប្រធាននាយកដ្ឋានរដ្ឋបាលរបស់
អ្នកស្រី ឡាយ ស៊ីនាថ ជាប្រធាននាយកដ្ឋានរដ្ឋបាលរបស់ម៉ាក់ស៊ីម៉ា ។ អ្នកស្រីជាបុគ្គលិកដំបូងរបស់ ម៉ាក់ស៊ីម៉ា ។ អ្នកស្រី ស៊ីនាថ បានចូលរួមជាមួយ ម៉ាក់ស៊ីម៉ាតាំងពីខែ ធ្នូ ឆ្នាំ ២០០១ ។ អ្នកស្រី ស៊ីនាថ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្មឯកទេសគណនេយ្យ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តកម្ពុជា ក្នុងឆ្នាំ២០០៦ ។ អ្នកស្រី អាចនិយាយ ភាសាអង់គ្លេស និងខ្មែរ ។ អ្នកស្រី ស៊ីនាថ មានថាមពលគ្រប់គ្រាន់ ដើម្បីធ្វើការអោយម៉ាក់ស៊ីម៉ា ហើយត្រូវបានមនុស្សគ្រប់គ្នាស្រលាញ់ចូលចិត្ត ។

លោក ឃាន ដារិទ្ធ
ជាប្រធាននាយកដ្ឋានព័ត៍មានវិទ្យារបស់
លោក ឃាន ដារិទ្ធ ជាប្រធាននាយកដ្ឋានព័ត៍មានវិទ្យារបស់ម៉ាក់ស៊ីម៉ា ។ លោកបានចូលរួមជាមួយមីក្រូហិរញ្ញវត្ថុម៉ាក់ស៊ីម៉ាក្នុងឆ្នាំ ២០០៩ ។ លោក ដារិទ្ធ បានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យូទ័រ ពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និង បរិញ្ញាបត្ររងអេឡិចត្រូនិច ពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមះ ។ ក្នុងឆ្នាំ ២០១៥ លោក ដារិទ្ធ បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការធានាព័ត៍មានវិទ្យា និងសវនកម្មសន្តិសុខ នៅវិទ្យាស្ថាន Sunrise ។ លោក អាចសន្ទនាជា ភាសាអង់គ្លេសនិងភាសាខ្មែរបានយ៉ាងល្អ ។ លោក ដារិទ្ធ ញញឹមជានិច្ច ខិតខំធ្វើការដើម្បីរក្សាទិន្នន័យរបស់ម៉ាក់ស៊ីម៉ា អោយមានរបៀបរៀបរយ និងមានសុវត្ថិភាព ។ លោកជាធនធានរបស់ម៉ាក់ស៊ីម៉ា ។

លោក ខៀវ សេងឌី
រជាប្រធាននាយកដ្ឋាន SPM
លោក ខៀវ សេងឌី បានចូលរួមជាមួយម៉ាក់ស៊ីម៉ា នៅឆ្នាំ ២០០៦ ។ បច្ចុប្បន្ន លោកកំពុងបម្រើការជាប្រធាននាយកដ្ឋាន SPM ។ ពីមុន លោក សេងឌី ធ្លាប់ជាអនុប្រធានផ្នែកឥណទានក្នុងឆ្នាំ ២០១៤ និងជាប្រធានសាខា (២០១០ដល់ ២០១៣) នៅម៉ាក់ស៊ីម៉ា ។ លោក សេងឌី បញ្ចប់ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យន័រតុន ។ លោកទទួលបាន បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ឯកទេសគ្រប់គ្រងនៅសាកលវិទ្យាល័យ ធនធានមនុស្ស ក្នុងឆ្នាំ ២០០៩ ។ លោក សេងឌី អាចសន្ទនាជាភាសាអង់គ្លេស និងភាសាខ្មែរបានយ៉ាងល្អ ។ ដោយបាននៅជាមួយម៉ាក់ស៊ីម៉ា តាំងពីលោកនៅក្មេង លោក សេងឌី ខិតខំប្រឹងប្រែងជាប្រចាំដើម្បីរៀនអ្វីថ្មី និងបង្កើនជំនាញរបស់លោក ។

អ្នកស្រី វង្ស សុម៉ាលី
ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
អ្នកស្រី វង្ស សុម៉ាលី ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅម៉ាក់ស៊ីម៉ា ។ អ្នកស្រី បានចូលរួមជាមួយម៉ាក់ស៊ីម៉ា តាំងពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៨ ។ អ្នកស្រីបានធ្វើការនៅ ចំរើនមីក្រូហិរញ្ញវត្ថុ លីមីធីត ជាអ្នកគ្រប់គ្រងប្រព័ន្ធ និងសវនកម្មផ្ទៃក្នុង នៅឆ្នាំ ២០០៧ ។ នៅឆ្នាំ ២០០៨ អ្នកស្រីបានក្លាយជា ប្រធាននាយកដ្ឋានព័ត៍មានវិទ្យា ហើយអ្នកស្រីបានផ្លាស់ប្តូរទៅជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងក្នុងឆ្នាំ ២០១០ ហើយអ្នកស្រីត្រូវបានតែងតាំងជា ប្រធានសវនករផ្ទៃក្នុង ក្នុងឆ្នាំ ២០១១ ហើយអ្នកស្រីបានចាកចេញពីចំរើន នៅខែកញ្ញា ឆ្នាំ ២០១៧ ។ អ្នកស្រីក៏ធ្លាប់ធ្វើការអោយ មីក្រូហិរញ្ញវត្ថុធនាគារភូមិ

អ្នកស្រី ស៊ឹម សោភណា
ជាប្រធាននាយកដ្ឋានធនធានមនុស្ស
លោក ឃាន ដារិទ្ធ ជាប្រធាននាយកដ្ឋានព័ត៍មានវិទ្យារបស់ម៉ាក់ស៊ីម៉ា ។ លោកអ្នកស្រី ស៊ឹម សោភណា ជាប្រធាននាយកដ្ឋានធនធានមនុស្ស និងជាជំនួយការនាយកប្រតិបត្តិនៅម៉ាក់ស៊ីម៉ា ។ អ្នកស្រី បានចូលរួមជាមួយ ម៉ាក់ស៊ីម៉ា តាំងពីខែ តុលា ឆ្នាំ ២០១៥ ។ មុននឹងចូលរួមជាមួយម៉ាក់ស៊ីម៉ា អ្នកស្រីបានធ្វើការជាមន្ត្រីអភិវឌ្ឍសមត្ថភាពបុគ្គលិកនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងជាអ្នកគ្រប់គ្រងការិយាល័យនៅ AZISAFE ។ អ្នកស្រី បញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) បរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និងបរិញ្ញាបត្រភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម ពីសាកលវិទ្យាល័យមេគង្គកម្ពុជា(CUM) ។ អ្នកស្រី អាចសន្ទនាជាភាសាអង់គ្លេស និងភាសាខ្មែរបានយ៉ាងល្អ ។

លោក ង៉យ ស៊ន
ជាប្រធានជាន់ខ្ពស់នៃនាយកដ្ឋានឥណទាន
លោក ខៀវ សេងឌី បានចូលរួមជាមួយម៉ាក់ស៊ីម៉ា នៅឆ្នាំ ២០០៦ ។ បច្ចុប្បន្ន លោកកំពុងបម្រើការជាប្រធាននាយកដ្ឋាន SPM ។ ពីមុន លោក សេងឌី ធ្លាប់ជាលោក ង៉យ ស៊ន ជាប្រធានជាន់ខ្ពស់នៃនាយកដ្ឋានឥណទាននៅម៉ាក់ស៊ីម៉ា ។ លោកបានចូលរួមជាមួយមីក្រូហិរញ្ញវត្ថុម៉ាក់ស៊ីម៉ានៅឆ្នាំ ២០១៥ ជាអនុប្រធាននាយកដ្ឋានឥណទាន និងទទួលបន្ទុកលើនាយកដ្ឋានឥណទាន នៅឆ្នាំ ២០១៧ ។ មុនពេលចូលរួមជាមួយម៉ាក់ស៊ីម៉ា លោកបានបម្រើការក្នុង មុខតំណែងផ្សេងៗ រួមមាន គ្រូបង្រៀនភាសាអង់គ្លេស និងប្រធានសាខានៃ មជ្ឈមណ្ឌលបណ្តុះបណ្តាល ។ លោកក៏ធ្វើការជាមន្ត្រីឥណទាន គ្រូបណ្តុះបណ្តាលផលិតផលឥណទាន និងសេវាកម្មហិរញ្ញវត្ថុ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ។ លោក ស៊ន ទទួលបានបរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជកម្ម ពីសាកលវិទ្យាល័យន័រតុន នៅភ្នំពេញ ។ ក្រៅពីនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗជាច្រើន ជាមួយអ្នកសម្របសម្រួលទាំងក្នុងនិងក្រៅប្រទេស ។ លោកអាចសន្ទនាជាភាសាអង់គ្លេស និងភាសាខ្មែរ បានយ៉ាងល្អ ។ លោក ស៊ន ជាធនធានដ៏សំខាន់មួយ របស់ម៉ាក់ស៊ីម៉ា ហើយលោកប្តេជ្ញាជម្រុញអោយម៉ាក់ស៊ីម៉ា ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំបផុតមួយ ។

អ្នកស្រី ទូច ពិសី
ជាប្រធានផ្នែកហិរញ្ញវត្ថុ
អ្នកស្រី ទូច ពិសី ជាប្រធានផ្នែកហិរញ្ញវត្ថុនៅម៉ាក់ស៊ីម៉ា ។ អ្នកស្រីបានចូលរួមជាមួយ ម៉ាក់ស៊ីម៉ាតាំងពី ខែ មិថុនា ឆ្នាំ ២០១៨ ។ មុនពេលចូលរួមជាមួយម៉ាក់ស៊ីម៉ា អ្នកស្រីបានធ្វើការជាប្រធានជាន់ខ្ពស់ផ្នែកសវនកម្មផ្ទៃក្នុង នៅធនាគារឯកទេសអ៊ីអន ការធានារ៉ាប់រងជាន់ខ្ពស់នៅក្រុមហ៊ុន Price Waterhouse Cooper (PwC) និងសវនករនៅក្រុមប្រឹក្សាវិជ្ជាជីវៈ (PCG &ដៃគូរ) ។ អ្នកស្រី បានបញ្ចប់ បរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា(PUC) បរិញ្ញាបត្រគ្រប់គ្រងនៅ សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) និងបន្តការសិក្សា ACCA នៅសាលាពាណិជ្ជកម្មខេមអេដ ។ អ្នកស្រី អាចសន្ទនាជាភាសាអង់គ្លេស និងភាសាខ្មែរបានយ៉ាងល្អ ។ភូមិ

លោក សុវណ្ណ ចាន់ដា
ជាប្រធាននាយកដ្ឋានអនុលោម
លោក សុវណ្ណ ចាន់ដា ជាប្រធាននាយកដ្ឋានអនុលោម នៅម៉ាក់ស៊ីម៉ា ។ លោក បានចូលរួមជាមួយម៉ាក់ស៊ីម៉ា នៅខែកញ្ញា ឆ្នាំ ២០១៩ ។ មុនពេលចូលរួមជាមួយ ម៉ាក់ស៊ីម៉ា លោកបានធ្វើការនៅធនាគារ ACLEDA ចាប់ពីខែធ្នូ ឆ្នាំ ២០០២ ។ នៅឆ្នាំ ២០១៨ ដល់ ២០១៩ លោកបានបម្រើការជាជំនួយការអ្នកគ្រប់គ្រងផ្នែកអនុលោម នៅការិយាល័យកណ្តាល ហើយនៅឆ្នាំ ២០១៤ដល់ ២០១៧ លោកបានបម្រើការជាជំនួយការអនុប្រធាន និងអ្នកគ្រប់គ្រងមន្ត្រីរដ្ឋបាលនៅសាខាភ្នំពេញ ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មផ្នែក ហិរញ្ញវត្ថុនិងធនាគារពី BBU ក្នុងឆ្នាំ ២០១៥ ។

លោក យ៉ង រ៉ា
ជាប្រធាននាយកដ្ឋានប្រតិបត្តិការនិង ទីផ្សារ
លោក យ៉ង រ៉ា ជាប្រធាននាយកដ្ឋានប្រតិបត្តិការនិង ទីផ្សារ នៅម៉ាក់ស៊ីម៉ា ។ មុននេះ លោកជាសហប្រធាននាយកដ្ឋានឥណទាន នៅម៉ាក់ស៊ីម៉ា ។ លោកបានធ្វើការនៅម៉ាក់ស៊ីម៉ា តាំងពីឆ្នាំ ២០០៨ ដំបូងលោកធ្វើការជា មន្ត្រីឥណទាន បន្ទាប់មកលោកត្រូវបានតម្លើងឋានៈជាជំនួយការអ្នកគ្រប់គ្រង ឥណទានពីឆ្នាំ ២០១០ ដល់ ២០១២ បន្ទាប់មកលោកត្រូវបានតម្លើងឋានៈជា ប្រធានសាខាកៀនស្វាយ ។ ជាថ្មីម្តងទៀត នៅឆ្នាំ ២០១៨ លោកត្រូវបាន តម្លើងឋានៈជា អនុប្រធាននាយកដ្ឋានឥណទាន នៅឆ្នាំ២០១៩ មុនពេលទទួលបន្ទុកតួនាទីបច្ចុប្បន្ន ។ មុនពេលចូលរួមជាមួយម៉ាក់ស៊ីម៉ា លោកធ្លាប់ជាអ្នកលក់អោយក្រុមហ៊ុន 888 Corperation Co.,Ltd ពីឆ្នាំ ២០០៦ ដល់ ២០០៧ ។ លោក រ៉ា ទទួលបានបរិញ្ញាបត្រទីផ្សារ ពីសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាស្ត្រសេដ្ឋកិច្ច

លោក សុខ កុសល
បច្ចុប្បន្នជាប្រធាននាយកដ្ឋានឌីជីថល
លោក សុខ កុសល បច្ចុប្បន្នជាប្រធាននាយកដ្ឋានឌីជីថល ។ ពីមុនលោក ជាអនុប្រធាននាយកដ្ឋានឥណទានម្នាក់ ដែលទទួលបន្ទុកការអនុវត្តក្នុងតំបន់ ។ លោកបានធ្វើការនៅម៉ាក់ស៊ីម៉ា តាំងពីឆ្នាំ ២០១១ ។ តាំងពីដំបូងមក លោកបានធ្វើការជាមន្រ្តីឥណទាន បន្ទាប់មកត្រូវបានតម្លើងឋានៈ ជាប្រធាន ការិយាល័យសេវាកម្មនៅចោមចៅ ក្នុងឆ្នាំ ២០១៥ ។ ដឹកនាំនៅទីនោះរយៈពេល ២ឆ្នាំ ក្រោយមក ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានឥណទាន ទទួលខុសត្រូវលើការផ្តល់ប្រាក់កម្ចី ។ លោកធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេស និងទទួលបានការបណ្តុះបណ្តាល ជាច្រើនជាមួយគ្រូទាំងក្នុងស្រុក និងអន្តរជាតិ ដូចជា “ការផ្តល់ប្រាក់កម្ចីខ្នាតតូច និងមធ្យម”ដោយវិទ្យាស្ថាន ធនាគារ និងហិរញ្ញវត្ថុកម្ពុជា និង Advance Excel & Google slide សម្រាប់អាជីវកម្មដោយក្រុមហ៊ុន Gojo ។ លោកទទួលបានសញ្ញាបត្រគ្រប់គ្រងវិទ្យាសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ។ លោក កុសល អាចសន្ទនាជាភាសាអង់គ្លេស និងភាសាខ្មែរបានយ៉ាងល្អ ។ អ្វីដែលលោកចូលចិត្តបំផុត គឺការខិតខំ ដើម្បីឧត្តមភាព ។